ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០២១ ភ្លៀងធ្លាក់ខ្លាំងនៅខេត្តបន្ទាយមានជ័យ ធ្វើឲ្យលិចលង់លង់លំនៅឋានប្រជាពលរដ្ឋច្រើនគ្រួសារ

ចែករំលែក៖

បន្ទាយមានជ័យ ៖ នៅស្ទើរទូទាំងខេត្តបន្ទាយមានជ័យ នា
ល្ងាចថ្ងៃទី២៣កញ្ញានេះ ភ្លៀងបានធ្លាក់រយៈពេលដល់ទៅ៣ម៉ោង ធ្វើឲ្យបណ្តាស្រុកមួយចំនួនលិចលង់ដោយជំនន់ទឹកភ្លៀង។
ដោយឡែកនៅស្រុកមង្គលបូរីមានប្រជាជនរងគ្រោះចំនួន ២២គ្រួសារ និងក្រុងសិរីសោភ័ណ ប្រជាជន ៩៥គ្រួសារ ត្រូវបានជម្លៀសឡើងទួលសុវត្ថិភាព និងបានទទួលស្បៀងបន្ទាន់ពីអាជ្ញាធរមូលដ្ឋាន។
លោកអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ថានភាពទឹកនៅក្រុងប៉ោយប៉ែតមានសភាពនៅហ្នឹង និងប្រជាពលរដ្ឋចំនួន ១៥៧គ្រួសារ ត្រូវបានជម្លៀសទៅទួលសុវត្ថិភាព ដោយក្នុងនោះ ៩៧គ្រួសារ បានទទួលស្បៀងបន្ទាន់ពីរដ្ឋបាលខេត្ត និងក្រុមការងារ ហើយ ចំពោះគ្រួសារដែលពុំទាន់បានទទួល នឹងផ្តល់ជូននៅថ្ងៃបម្តបន្ទាប់។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម កំពុងនៅបន្តប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ ដឹកនាំបញ្ជា និងគ្រប់គ្រងសភាពការណ៍គ្រោះធម្មជាតិ ព្រមទាំងបានចាត់តាំងក្រុមការងារ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចុះពិនិត្យ និងចល័តទូកសង្គ្រោះ គ្រប់គោលដៅដែលរងការគំរាមកំហែងដោយ ទឹកជំនន់ទូទាំងខេត្តបន្ទាយមានជ័យ ពោលគឺត្រៀមលក្ខណៈសម្បត្តិ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការសង្គ្រោះប្រជាជន ក្នុងករណីហេតុការណ៍ធ្ងន់ធ្ងរកើតឡើងមិនឲ្យប្រជាពលរដ្ឋយើងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print