លោក​ ហ៊ុន​ ម៉ានី​ “ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំឮកដល់ច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនគ្រប់ៗរូបតោងគោរព និងអនុវត្តតាម”

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧​ នៅព្រឹក​ថ្ងៃ​សុក្រ ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា៖​ “ថ្ងៃនេះ គឺជាទិវារដ្ឋធម្មនុញ្ញ ដែលជាថ្ងៃរំឮកដល់ច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនគ្រប់ៗរូបតោងគោរព និងអនុវត្តតាម”។

លោក​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់បន្ថែមទៀតថា​ រដ្ឋធម្មនុញ្ញ របស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទីឹ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលប្រែក្លាយប្រទេសទៅជា ព្រះរាជាណាចក្រកម្ពុជាទី២ ហើយមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ។ ការដាក់ដំណើរការ រដ្ឋធម្មនុញ្ញនេះ គឺជាផ្នែកមួយដែលអនុញាតិឱ្យកម្ពុជាបានបន្តស្វែងរក និងកសាងសន្តិភាពពិតប្រាកដតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបានអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឈានឆ្ពោះមកដល់ការទទួលស្គាល់លើឆាកអន្តរជាតិចំពោះការរីកចម្រើននៃសេដ្ឋកិច្ចដ៏ស្វាហាប់រហូតមកដល់សព្វថ្ងៃនេះ។

ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ ដែលតែងតែគោរពតាមកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន ក្នុងការកំណត់ជោគវាសនាអនាគតដោយខ្លួនឯង ហើយមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ជាមួយកិច្ចសហប្រតិបត្តិការដោយស្មើភាព ស្មើរមុខ ស្មើរមាត់ជាមួយប្រទេសដ៏ទៃ ដើម្បីបម្រើប្រយោជន៍ជូនគ្នាទៅវិញទៅមក កម្ពុជាមានលទ្ធភាពពេញលេញដើម្បីចូលរួមពិគ្រោះពិភាក្សាបញ្ហាសាកលក៏ដូចជាចូលរួមដោះស្រាយរាល់ជម្លោះអន្តរជាតិដោយសន្តិវិធី។

រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឲ្យប្រជាពលរដ្ឋមានសិទ្ធសេរីភាព ក្នុងការរស់នៅក្នុងសង្គមនៃសុខដុមភាវូបនីយកម្ម ដែលពោរពេញទៅដោយសេចក្តីសុខ សុភមង្គល និងសន្តិភាពពេញលេញពិតប្រាកដ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print