លោកឧត្តមសេនីយ៍ឯក​​ ស​ ថេត​ មន្ត្រីមូលដ្ឋានទាំងអស់ត្រូវតែមានផែនការចេញល្បាតជាប្រចាំ​ ជាពិសេសផ្ទះប្រជាពលរដ្ឋចាក់សោរចោល​​ ដេីម្បីទប់ស្កាត់បទល្មេីសគាស់ផ្ទះ​ លួច​ ឆក់​ ប្លន់

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីបញ្ចប់ការងារចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតជីវភាព​ចំនួន​ ៤១៥គ្រួសារ​ នៅសង្កាត់បឹងទំពន់១​ លោកឧត្តមសេនីយ៍ឯក​​ ស​ ថេត​ ប្រធានក្រុមការងារ​ចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ បានឆ្លៀតពេលដេីម្បីសំណេះសំណាលជាមួយក្រុមការងារយុវជន​ និងបានផ្តល់ជាថវិកាក្នុងម្នាក់​ ១០មុឺនរៀល​ ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ស​ ថេត​ បានបញ្ជាក់នៅព្រឹក​ថ្ងៃសុក្រ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១។

ក្នុងឱកាសសំណេះសំណាលនេះដែរ​ លោកប្រធាន​ក្រុម​ការងារ​ បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវតែចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ​ទទួលយកយោបល់​ និងសំណូមពររបស់ប្រជាពលរដ្ឋ​ ត្រូវរក្សាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ ឱ្យបានល្អ​ ទប់ស្កាត់រាល់បទល្មេីសកុំឱ្យកេីតមានឡេីង​ ជាពិសេសត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អទាំងសង្កាត់​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ។

ម្យ៉ាងវិញទៀតក្រុមការងារត្រូវតែពិនិត្យស្រង់​ និងរៀបចំឡេីងវិញដេីម្បីធ្វេីស្លាកគណបក្សថ្មីទាំងអស់​ និងត្រូវអនុវត្តឱ្យបានល្អនូវវិធានការសុខាភិបាល​ ៣ការពារ​ ៣កុំ​ ។

ជាកិច្ចបញ្ចប់លោកប្រធាន​ ក៏បានណែនាំមន្ត្រីមូលដ្ឋានទាំងអស់ត្រូវតែមានផែនការចេញល្បាតជាប្រចាំ​ ជាពិសេសតំបន់ប្រឈម​ ផ្ទះប្រជាពលរដ្ឋចាក់សោរចោល​ និងល្បាតឱ្យបានទៀងទាត់នៅពេលយប់​ ដេីម្បីបង្ការទប់ស្កាត់បទល្មេីសគាស់ផ្ទះ​ លួច​ ឆក់​ ប្លន់…..៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print