ឃាត់ខ្លួនម្នាក់ប្រគល់ឱ្យសមត្ថកិច្ចម្នាក់ទៀតរត់គេចខ្លួនករណីគាស់ឃ្លាំងលួចយកទូរទស្សន៍

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនិងបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលខណៈដែលពួកខ្លួនបានធ្វើសកម្មភាពគាស់សោឃ្លាំងចូលលួចយកទូរទស្សន៍។
ករណីនេះបានកើតឡើងនៅវេលាម៉ោង ០១និង០០នាទីថ្ងៃទី២៤ ខែកញា ឆ្នាំ២០២១ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ យ៉េត សុខ អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ ស្នាក់នៅចំណុចកើតហេតុ។
ជនសង្ស័យដែរឃាត់ខ្លួនឈ្មោះជៀន សារឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ៤១២ ភូមិដើម ចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
បើយោងតាមការបញ្ជាក់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបខ្លួនបានចាក់សោទ្វារឃ្លាំង រួចចូលដេកក្នុងឃ្លាំង ស្រាប់តែមានជនសង្ស័យ២នាក់ធ្វើ សកម្មភាពយកទួរណឺវ៉ីសគាស់សោទ្វារឃ្លាំង ចូលលួចទូរទស្សន៍១គ្រឿង ម៉ាកសាមសុង ពណ៌ខ្មៅ ដាក់លើរទេះបម្រុងនាំគ្នាគេចខ្លួនពេលនោះរូបខ្លួនឃើញក៏ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះជៀន សារឿន រួមនិងវត្ថុតាងទូរទស្សន៍១គ្រឿងជា របស់ជនរងគ្រោះ និងរទេះ១ ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print