បុរសម្នាក់មានជំងឺប្រចាំកាយគិតខ្លីចងក  នៅរោង បន្ទាយកងរាជអាវុធហត្ថស្រុកចាស់ ទាំងកណ្ដាលយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ចទាំងកណ្ដាលយប់ខណ:ដែលបុរសម្នាក់ចងកសម្លាប់ខ្លួននៅ រោងរថយន្តបន្ទាយកងរាជអាវុធហត្ថស្រុកចាស់សង្ស័យជំងឺរើឡើងធ្វើទុក្ខខ្លាំងដាច់ចិត្តគិតខ្លីបែបនេះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៥នាទីយប់
ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចភូមិចក ឃុំកំពង់ចក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសគិតខ្លីមានឈ្មោះ កើត សុភីអាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើត ហេតុខាងលើ។

បាត់តាមគ្រួសារបានប្រាប់សមត្ថកិច្ចថាឪពុករបស់ខ្លួនមានជំងឺប្រចាំកាយយូរឆ្នាំមកហើយខណៈទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនបានធូរស្រាលសោះណាមួយមិនចង់ឱ្យប្រពន្ធកូនពិបាកចិត្តទើបគិតខ្លីបែបនេះតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើ
បានចងកសម្លាប់ខ្លួន ពិតប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ ដោយបានដើទៅរោងរថយន្តបន្ទាយកងរាជអាវុធហត្ថស្រុកចាស់ ចម្ងាយពីផ្ទះប្រមាណ៤០ម៉ែត្រចងនិងក្រម៉ារលើធ្នឹមរោងបែបនេះ។

សពក្រោយពីសមត្ថកិច្ចធ្វើ កំណត់ហេតុនិង ប្រគល់អោយគ្រូពេទ្យធ្វើតេស្តរកជំងឺកូវីដ១៩ ដោយជាលទ្ធផល អវិជ្ជមាន រួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print