តំណាងលោកប្រធានក្រុមការងារចុះជួយស្រុករមាសហែក ប្រគេនទេយ្យទាន និងបច្ច័យ សម្រាប់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាទាំង៥២វត្តក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ព្រមទាំងលោកប្រធានក្រុមការងារតាមបណ្ដាឃុំទាំង១៦ បានរៀបចំទេយ្យទាន និងបច្ច័យ សម្រាប់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាទាំង៥២វត្ត សរុបថវិការួមចំនួន ៥២.០០០.០០០រៀល ។

តាមរយៈថវិកាឧបត្ថម្ភខាងលើ នេះនៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១ លោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក
លោក អ៉ិន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែក និង សមាជិកក្រុមប្រឹក្សាស្រុក លោកលោកស្រីអភិបាលរងស្រុក និងក្រុមករងារ បាននាំយកទេយ្យទានមកប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាទាំង៥២វត្ត ក្នុងស្រុករមាសហែក ។

ក្នុងឱកាសនោះលោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក  បានផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោក សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ព្រមទាំងលោកប្រធានក្រុមការងារតាមបណ្ដាឃុំទាំង១៦ ដល់
សុខភាពព្រះសង្ឃ ក្នុងវត្តនីមួយៗ និងអំឡុងពេលបិទខ្ទប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ព្រមទាំងបានអំពាវឱ្យព្រះសង្ឃគ្រប់ៗព្រះសង្ឍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និងចូលរួមអនុវត្តន៍ឱ្យបានហ្មត់ចត់នូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខមាលភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ។

លោកអភិបាលស្រុក ក៏បានប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ សូមឱ្យមានព្រះសុខភាពល្អបរិបូរណ៍ ជៀសឆ្ងាយពីជំងឺកូវីដ-១៩  និងប្រគេនជូននូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ     សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា ទេយ្យទានទាំងនោះរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកដោះគោខាប់៨កំប៉ុង ទឹកបរិសុទ្ធវីតាល់៤កេស ស្កសរ២គីឡូក្រាម ទឹកផ្លែឈើ២កេស ខ្ទឹមស២គីឡូក្រាម ទឹកត្រី៤យួរ ប៊ីចេង២គីឡូក្រាម ទឹកស៊ីអ៉ីវ៤យួរ អំបិល៤គីឡូក្រាម មីជាតិ៤កេស ម្រេច២ខាំ ត្រីខ៤យួរ ម៉ាស់៤ប្រអប់ និងថវិកាចំនួន២០០.០០០រៀល៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print