សម្តេចតេជោ ហ៊ុនសែន : ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈម រួមនៅក្នុងតំបន់ !

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈម រួមនៅក្នុងតំបន់ ។ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូ ខាងក្រៅ, កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាតំបន់ដ៏មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម, ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ ពិភពលោក ។ កម្ពុជានឹងបន្តជំរុញការកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើក និង សុខដុមរមនា ជាមួយនឹងការការពារដល់ពលករចំណាកស្រុក, របៀបវារៈការអភិវឌ្ឍន៍ ដែលមាន ភាពបៃតង និងបរិយាប័ន្ន, ការធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម (MSMEs) ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវវ័យ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានថ្លែងថា, ខ្ញុំសូមសម្តែងនូវក្តីសង្ឃឹមដ៏មុតមាំចំពោះការពង្រឹងពហុភាគីនិយម ដែលមាន អង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីភាពអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិ សម្រេចបាននូវជ័យជំនះចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញសន្តិភាព, ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាពរួមសម្រាប់យើងទាំងអស់គ្នា ។ ពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយយើងសម្លឹងមើលទៅអង្គការសហប្រជាជាតិ ដែលជា «ពន្លឺនៃក្តីសង្ឃឹម» របស់យើង ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print