ខ្មែរស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក

ចែករំលែក៖

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២១នេះ លោក មិត្ត មន់ ម្ចាស់ហាងនំបុ័ង ស្ទឺងថ្មីដែលមានទីតាំងស្ថិតភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឧបត្តម្ភ នំបុ័ង ចំនួន៤០០នំ ដោយក្នុងនោះសហការជាមួយពលរដ្ឋនៅសង្កាត់ជ្រាវដែលមានសម្លការី ទឹកសុទ្ធ បានយកចែកជូនកងកំលាំងតាមគោលដៅ ប្រជាការពារ ពលរដ្ឋមួយចំនួន ក្នុងតំបន់បិទខ្ទប់ប្រមាណ ៣០០នាក់។
សូមបញ្ជាក់ថា, ខេត្តសៀមរាបតំបន់មួយចំនួនត្រូវបានបិទខ្ទប់ ជា”តំបន់ក្រហម “, “និងតំបន់លឿងទុំ” , “តំបន់លឿង” ។ អាជ្ញាធរយកចិត្តទុកដាក់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៩៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៥,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ដោយឡែក ចំពោះតួលេខ រហូតដល់ ថ្ងៃទី ២៦ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៨៣០នាក់​ (ឆ្លងសហគមន៌​:​ ​​៧៣២ និង​ នាំចូល:​ ៩៨) និងមានជាសះស្បេីយ​ ៤៧៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១០៩០៨៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១០០៦៥៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ២៥នាក់​ សរុប​ស្លាប់ ២២៤៣នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2396573 ស្មេីនឹង​ 141057 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print