ជនសង្ស័យជិះរថយន្តមកឈប់ដើរចូលផ្ទះលក់មាសបន្លំយកបានសម្រេចនៅផ្សារកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកអន្តរាគមន៍ខណ:មានករណីឆបោកយកមាសដោយជនសង្ស័យជាស្ត្រីបានជិះរថយន្តមួយគ្រឿងហើយបានចូលផ្ទះលក់មាសបន្លំយកបានសម្រេច។

ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី ២៥ ខែ កញ្ញាឆ្នាំ ២០២១ ស្ថិតនៅក្នុងភូមិស្វាយអាណាត ឃុំ  ញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង  ។

សមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ លាងហៃ ភេទ ប្រុសអាយុ៥៧ឆ្នាំ ទីតាំងស្ថិតនៅភូមិ ស្វាយអាណាត ឃុំ ញរ ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង។

ប្រភពបន្តថាសមត្ថកិច្ច
បានទទួលព័ត៌មានតាមទូរស័ព្ទពីម្ចាស់ផ្ទះលក់មាសថា មានករណីឆបោកយកមាស នៅផ្សារកំពង់រោទិ៍ ទើបកំលាំង សមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងប៉ុស្ត៍ញរ និងកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវដល់ទីតាំងកើតហេតុ ។

ប្រភពបន្តថា បន្ទាប់ពីធ្វើការស្រាវជ្រាវតាមរយៈការឆែកកាមេរ៉ាសុវត្ថិភាព យើងកំណត់ថាមានមនុស្សម្នាក់ ភេទស្រី ចុះពីរថយន្តម៉ាកកាមរី (CAMRY) គូថហើម ពណ៌សំបកឪឡឹក បានដើរសំដៅទៅកន្លែងលក់មាសនៅផ្ទះរបស់ឈ្មោះ. ញ៉ែម លាងហៃ  បានយកខ្សែកមាសចំនួន ១ដំឡឹងទៅលក់។

បន្ទាប់មកម្ចាស់ផ្ទះ បានដុតមើលឃើញថាពិតជាមាសពិតមែន រួចក៏ហុចឲ្យជនសង្ស័យដែលមកលក់នោះវិញប៉ុន្តែក្រោយមក ស្រាប់តែជនសង្ស័យឃើញឪកាសល្អក៏ឆ្លៀតយកខ្សែកផ្សេងមួយទៀតពីក្នុងខ្លួនមកប្ដូរ យកខ្សែក ពិត  នេះតែម្ដង។

ប្រភពបន្តថា ក្រោយពីបានខ្សែកហើយសង្ស័យក៏ដើរសំដៅមករករថយន្តម៉ាកកាមរី (CAMRY)គូទហើម ពណ៌សំបកឪឡឹក រួចក៏ឡេីងជិះ រថយន្តគេចខ្លួនទៅទិសខាងជើងបាត់ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាមកផ្ដន្ទាទោសតាមច្បាប់អោយខានតែបាន៕

ដោយ៖ យឹម  សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print