ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកឩដុង្គបានបើកប្រតិបត្តិការតាមបង្រ្កាបក្រុមជនសង្គមងងឹតក្នុងករណីជួញដូរថ្នាំញៀនបាន២នាក់ប្តីប្រពន្ធព្រមទាំងដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ទៀតផង។
ករណីនេះធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិក្រាំងឣំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ់។
លោកឣនុសេនីយឯកមុិចសុភាន់ឣធិការរងនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះថ្លាង មុនី ឣាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះរឿន ស្រីមុំ ឣាយុ២៧ឆ្នាំ រស់នៅផ្ទះជួលភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកឣង្គស្នួល ខេត្តកណ្តាល។
លោកឣធិការបន្តថា ជននេះគឺជាមុខសញ្ញាដែលសមត្ថកិច្ចតាមដានជាយូរមកហើយមុនពេលចាប់ខ្លួនជននេះបានធ្វើសកម្មភាពយកថ្នាំទៅលក់នៅឃុំរលាំងគ្រើល ស្រុកសំរោងទង។ ពេលនោះលោកបានសុំបទបញ្ជាពីថ្នាក់លើធ្វើការឃាត់ខ្លួនតែម្តងដោយដកហូតថ្នាំបានចំនួន៥កញ្ចប់។ ក្រោយឃាត់ជននេះហើយសមត្ថកិច្ចរបស់លោកបាននាំខ្លួនជនសង្ស័យរូបនេះទៅឆែកផ្ទះជួលជាបន្តនៅស្រុកឣង្គស្នួលដោយដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ពីប្រពន្ធជនសង្ស័យរូបនេះទៀតផង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធត្រូវបានឃាត់ខ្លួននៅឣធិការរដ្ឋាននគរបាលស្រុកសំរោងទងដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅការិល័យប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ករណីបង្រ្កាបឣ្នកជួញដូរថ្នាំញៀននេះធ្វើឡើងដោយមានការសហការរវាងសមត្ថកិច្ចនគរបាលនិងកងរាជឣាវុធហត្ថស្រុកសំរោងទង ដែលជាលទ្ធផលឃាត់មនុស្សបាន២នាក់និងថ្នាំញៀនមួយចំនួនគួរឲ្យកត់សំគាល់៕
ដោយ៖ សេនាស័ក្តិ
...