លោក កៅ សំអាន តំណាងលោកឌី វិជ្ជានិងលោកស្រី ហ៊ុន ម៉ាណា បន្តយកអំណោយប្រចាំខែជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផ្ដល់ជូនព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានជំងឺប្រចាំកាយនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ អំណោយប្រចាំខែជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបាន លោក កៅ សំអាន ក្រុមការងារស.ស.យ.ក. ខេត្តស្វាយរៀង ជាតំណាងលោក ឌី វិជ្ជា ប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់ជូនលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អុិន សារុន មានអាយុ៧៩ឆ្នាំ នារសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅភូមិត្រពាំងរុនទី២ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីលោកឈុនយ៉ាន ក្រុមការងារ ស ស យ ក ខេត្តស្វាយរៀងផងដែរ។

លោកកៅសំអាន ក្រុមការងារស.ស.យ.ក. ខេត្តស្វាយរៀងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹករលឹកពីសំណាក់ លោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក.ខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលតែងតែគិតគូរដល់លោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អុិន សារុន ជានិច្ច។

លោកបន្តថា ក្នុងបរិបទជំងឺកូវីដ-១៩ កំពុងវាយលុក យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល បីការពារ បីកុំ និងពីរចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់ផងពិសេសត្រូវពាក់ម៉ាស់ នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល និងរួមគ្នាកាត់ផ្ដាច់ ឫសគល់នៃការចម្លងជំងឺកូវីដ-១៩នៅខេត្តស្វាយរៀងឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយបើមិនចាំបាច់សូមកុំចេញពីផ្ទះឱ្យសោះ។

ពេលបានទទួលអំណោយដ៏ថ្លៃថ្លានេះលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង អុិន សារុន មានចិត្តសប្បាយរីករាយនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឌី វិជ្ជា ប្រធាន ស ស យ ក ខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្ដល់អំណោយគ្រឿងឧបភោគបរិភោគដល់រូបគាត់នាថ្ងៃនេះនិងសូមជូនពុទ្ធពរទាំង៤ប្រការចំពោះម្ចាស់ទានកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថាអំណោយដែលទទួលបាននាពេលនេះរួមមាន
អង្ករ១បាវ ស្នើរ៥០គីឡូក្រាម
មី ១កេសត្រីខ១យួរ
-ទឹកត្រី១យួរ
-ទឹកស៊ីអីវ១យួរ
-ទឹកផ្លៃឈើ ១កេស
-ម៉ាស់៤ប្រអប់
-ជេលលាងដៃ ២ដប និង ថវិកាមួយចំនួនផងដែរ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print