ក្រុមកីឡាករមកពីអឺរ៉ុបគ្រងជើងឯកពានរង្វាន់ Laver Cup ជាលើកទី៤ជាប់ៗគ្នា

ចែករំលែក៖

ក្រុមកីឡាករវាយតឺន្នីសមកពីអឺរ៉ុបបានឈ្នះពានរង្វាន់ Laver Cup ជាលើកទី៤ជាប់ៗគ្នា ខណៈដែលកីឡាករ Andrey Rublev និង Alexander Zverev បានផ្តួលកីឡាករ Reilly Opelka និង Denis Shapovalov ក្នុងការប្រកួតជាគូដើម្បីបញ្ចប់ការទទួលជ័យជម្នះ ១៤-១ ។

ការប្រកួតនេះធ្វើឡើងនៅពេលដែលម្ចាស់ជើងឯកអូឡាំពិករបស់អាល្លឺម៉ង់ Zverev និង Rublev របស់រុស្ស៊ីបានផ្តួល Opelka និង Shapovalov ក្នុងលទ្ធផល ៦-២ ៦-៧ (៤-៧) ១០-៣។ ក្រុមមកពីអឺរ៉ុបក៏បានឈ្នះពានរង្វាន់ឆ្នាំ ២០១៩ (នៅទីក្រុងហ្សឺណែវ) ឆ្នាំ២០១៨ (នៅឈីកាហ្គោ) និងឆ្នាំ២០១៧ (នៅទីក្រុងប្រាក) ។

ការប្រកួតពានរង្វាន់ Laver Cup បានមើលឃើញកីឡាករអឺរ៉ុបល្អបំផុតចំនួន៦នាក់សុទ្ធសឹងតែជាកីឡាករវាយតឺន្នីសលំដាប់ពិភពលោកក្នុងការប្រកួតរយៈពេល៣ថ្ងៃដោយមានការប្រកួតឯកត្តជន៣ដង និងការប្រកួតជាគូម្តងក្នុងមួយថ្ងៃ។ ការឈ្នះការប្រកួតនីមួយៗមានតម្លៃមួយពិន្ទុនៅថ្ងៃសុក្រ ពីរពិន្ទុនៅថ្ងៃសៅរ៍ និង៣ពិន្ទុនៅថ្ងៃអាទិត្យដោយក្រុមទីមួយទទួលបាន១៣ពិន្ទុដើម្បីឈ្នះពានរង្វាន់។

ទ្វីបអឺរ៉ុបតែងតែមានការប្រកួតក្នុងការរក្សាពានរង្វាន់របស់ខ្លួនដោយមានការប្រកួតជាមួយក្រុមកំពូលទាំង១០របស់ពិភពលោកចំនួន៦ ដូចជាកីឡាករ Daniil Medvedev (២), Stefanos Tsitsipas (៣), Zverev (៤), Rublev (៥), Matteo Berretini (៧) និង Casper Ruud (១០) ។ កីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេលើពិភពលោកគឺកីឡាករ Felix Auger Aliassime របស់កាណាដាស្ថិតនៅលេខ១១ ។

កីឡាករ Zverev បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “នៅចុងបញ្ចប់នៃថ្ងៃពិន្ទុវាគឺលទ្ធផល ១៤-១ ប៉ុន្តែវាអាចកើតឡើងទាំងសងខាង។ យើងបានធ្វើការយ៉ាងលំបាកជាច្រើនសម្រាប់ជ័យជម្នះនេះពេញមួយសប្តាហ៍ដែលក្រុមនេះពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំគិតថាមានកីឡាករជាច្រើនបានមកជាមួយគ្នាកាន់តែជិតស្និទ្ធ ហើយនិយាយដោយស្មោះត្រង់ខ្ញុំមិនអាចរង់ចាំបានទេសម្រាប់ការប្រកួតនៅទីក្រុងឡុង នៅឆ្នាំក្រោយ” ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print