ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងកម្មករស្នាក់នៅរបស់បុរីប៉េងហួត អស់ចំនួន០៥បន្ទប់ កាលពីវេលាម៉ោង១១:២០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ថៃ ពុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មេការសំណង់ ។ ចំពោះមូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើងធ្វេីឱ្យខូចខាតសម្ភារៈមួយចំនួន និងកន្លែងស្នាក់នៅចំនួន០៥បន្ទប់ ។
ក្នុងករណីអគ្គិភ័យនេះមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរបួសនោះឡេីយ ដោយបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៤គ្រឿង បាញ់ទឹកពន្លត់អស់ចំនួន០២គ្រឿង ស្មើនឹងទឹក១០ម៉ែត្រគូប ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន០២គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្របៀរកម្ពុជាចំនួន០១គ្រឿង , រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួតចំនួន០១គ្រឿង ហេីយបញ្ចប់ប្រតិបត្តិការនៅម៉ោង១១:៤៥នាទី ថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ