ថៃពង្រីកការស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់

ចែករំលែក៖

ថៃនឹងលុបចោលច្បាប់ធ្វើចត្តាឡី

ស័កដោយបង្ខំទៅលើអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស ឬបីដូស មកកាន់ទីក្រុងបាងកកដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ ការសម្រេចខាងលើនេះនឹងអនុវត្តចាប់ពីថ្ងៃទី១ខែវិច្ឆិកាតទៅ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៧ខែកញ្ញា បានផ្សាយថា សរុបមានខេត្តក្រុងចំនួន១០បានសម្រេចលុបចោលច្បាប់ធ្វើចត្តាឡីស័កដល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចរាល់ ក្នុងនោះមានរាជធានីបាងកក ទីក្រុងឈៀងម៉ៃ ប៉ាទីយ៉ា និងហួហីុន …។
ក្រៅពីតំបន់ខាងលើ រដ្ឋាភីបាលថៃក៏បានសម្រេចកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កដោយបង្ខំនៅទូទាំងប្រទេសសម្រាប់អ្នកទេសចរចាប់ពីថ្ងៃទី១ខែតុលាទៅ។ ជាក់ស្តែងអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស គឺធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ និងអ្នកចាក់មិនទាន់គ្រប់ចំនួនត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ។
នៅតំបន់«ពណ៌ក្រហម» ជាតំបន់មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ការរិឹតត្បិតក៏ត្រូវបានកាត់បន្ថយផងដែរ ដើម្បីផ្តល់ឱកាសសម្រាប់សេដ្ឋកិច្ច។ ការកាត់បន្ថយការរិឹតត្បិតទប់ស្កាត់កូវីដ-១៩ ក្នុងពេលដែលថៃបង្កើនល្បឿននៃការចាក់វ៉ាក់សាំងជូនពលរដ្ឋដោយសង្ឃឹមថា នឹងបើកទ្វារសេដ្ឋកិច្ចឡើងវិញបានក្នុងពេលឆាប់ៗខាងមុខ ។
ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសថាបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,២៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីនេះអ្នកជំងឺចំនួន ១០១នាក់បានស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា៕ដោយ៖ធីរីណា

ប្រភពរូបថត៖AFP/TTXVN

...

ប្រភពរូប៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print