មន្ត្រីនគរបាលចរាចរណ៍ខណ្ឌទួលគោកម្នាក់កំពុងអនុវត្តច្បាប់ចរាចរណ៍និងអាវុធជាតិផ្ទុះត្រូវម៉ូតូបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌទួលគោកម្នាក់(ព្រះនាម 27)បានរងរបួសបែកក្បាលធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍និងអាវុធជាតិផ្ទុះត្រូវបុរសម្នាក់ជិះម៉ូតូលឿនបុកពេញទំហឹង ឯជនបង្កក៏រងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងម៉ោង ៨ និង ៥០ នាទីយប់ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចមុខផ្សារហេង លី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថាមុនកើតហេតុកម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយកម្លាំងបញ្ជាការពារខណ្ឌ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងអាវុធជាតិផ្ទុះ នៅចំណុចទីតាំងកើតហេតុ លុះដល់ម៉ោងកើតហេតុខាងលើ កម្លាំងរៀបបានបញ្ចប់គោលដៅអនុវត្តច្បាប់ចរាចរណ៍និងអាវុធជាតិផ្ទុះទៅហេីយ ដោយជនរងគ្រោះជនដែលជាមន្ត្រីនគរបាលចរាចរណ៍ម្នាក់(ព្រះនាម 27) បានរៀបចំប្រមូលសម្ភារៈទុក ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគី Let’s ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1HM-9792ធ្វើដំណើរតាមបណ្តោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកមន្ត្រីនគរបាលពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ចំណែកជនបង្កក៏រងរបួស។ភ្លាមនោះសមត្ថកិច្ចបាននាំគ្នាលើកជនរងគ្រោះដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ។ចំណែកជនបង្កត្រូវបានរថយន្តសង្គ្រោះបន្ទាន់សែនជ័យដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកេីតហេតុសមត្ថកិច្ចបានយកម៉ូតូបង្កយកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print