ភ្នំពេញ, នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា តាមរយៈការបញ្ជូនរូបភាព និងសំលេង (Video Zoom Meeting) អញ្ជើញពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ
ដោយមាន០៦របៀបវារៈដូចខាងក្រោម ៖
១- ពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
២- ការងារអនុវត្តសេចក្តីសម្រេច លេខ៣០២/២១ ស.ស.រ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។
៣- ការងារឆ្លងរបាយការណ៍ប្រចាំខែកញ្ញា ទិសដៅខែតុលា របស់រដ្ឋបាលខណ្ឌដូនពេញ។
៤- ការងារឆ្លងប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការ រដ្ឋបាលខណ្ឌដូនពេញ។
៥- ការងារប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ជាតិលើកទី៣។
៦- ការងារផ្សេងៗ
ក. ការងារពង្រឹង និងបែងចែកវេនប្រចាំការពេលយប់ ដើម្បីត្រៀមអន្តរាគមន៍ និងដោះស្រាយបញ្ហាផ្សេងៗនៅពេលយប់។
ខ. ការចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់បង្កាទប់ស្កាត់គ្រោះថ្នាក់អគ្គីភ័យ។
គ. ការងារយកសំណាកមន្រ្តីរាជការ រដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ មន្រ្តីជាប់កិច្ចសន្យា និងអង្គភាពពាក់ព័ន្ធក្រោយពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៕
ដោយ, ស តារា