ខេត្តសៀមរាប ៖ មនុស្សចំនួន៧នាក់ត្រូវបាន ឃាត់ខ្លួនករណីប្រព្រឹត្តល្មើសវិវិធានការណ៍រដ្ឋបាលនិងប្រើប្រាស់សារធាតុញៀន ក្នុងនោះមាន អាជីវករលក់ដីឡូតិ៍និង ម្នាក់ជាមន្ត្រីនគរបាលផងដែរ។
សមត្ថកិច្ចចម្រុះដែលចុះប្រតិបត្តិការករណីខាងលើនេះបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប គ្រាដែលចុះអនុវត្តវិធានកូវីវីដ-១៩ ក្រោមការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់កំពុងប្រមូលផ្តុំគ្នាយ៉ាងពពាក់ពូនមិនគោរពវិធានរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-19ទើបឈានរកឃើញគ្រឿងញៀនដែលក្នុងនោះមាន ១.ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាល។ ២.ឈ្មោះ សន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដីឡូត៍។
៣.ឈ្មោះ គង់ រតនា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ។ ៤.ឈ្មោះ ចាយ សុធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដីឡូតិ៍ ៥.ឈ្មោះ លី លាងហួត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអាជីវករ។ ៦.ឈ្មោះ ទី សីហា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរនៅផ្ទះ។ ទី៧ មិនត្រូវបានបង្ហាញឈ្មោះនោះទេ។
ជាមួយគ្នានេះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ១.ម្សៅពណ៌សថ្លាសារធាតុញៀនK ចំនួន១កញ្ចប់តូច/២.ថ្នាំប្រភេទគ្រាប់សញ្ញាលេខ៥ចំនួន០១គ្រាប់ពណ៌ផ្កាឈូក ៣.ថ្នាំគ្រាប់ក្រវីពណ៌ប្រផេះរូបខ្លាឃ្មុំចំនួនកន្លះគ្គ្រាប់និងទូរស័ព្ទដៃចំនួន១០គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និង វត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី៕