ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ចូលរួមពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន ២០០.០០០ (ពីររយពាន់) ដូសបន្ថែម ជាការបរិច្ចាគពី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវ។
ពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន ២០០.០០០ (ពីររយពាន់) ដូសនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក បណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការការពារទប់ស្កាត់ជម្ងឺកូវីដ-១៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
ដោយ, សហការី