អភិបាល​ខេត្ត​ព្រៃវែង​ បន្តចូលរួមរំលែកមរណទុក្ខពលរដ្ឋរស់នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកសុីធរកណ្តាល បានទទួលមរណៈភាព ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកយាយ សៅ អុន ប្រជាពលរដ្ឋរស់នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកយាយ សៅ អុន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល​ មានដូចខាងក្រោម​៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print