ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ ប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកវាលវែង និងស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមៈ ដោយប្រត្តិភូអមដំណើរអភិបាលនៃគណៈអភិបាលខេត្តជាច្រើនរូបផងដែរ ។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកខាងលើ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងលិខិតរដ្ឋបាលសាលាខេត្តពោធិ៍សាត់ លោក សូ សាហុង (អតីតៈ)អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ផ្ទេរភារកិច្ចចូលកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង ចំណែក លោក ហេង សុភាណា (អតីតៈ)អភិបាលនៃគណៈអភិបាលស្រុកវាលវែង ផ្ទេរភារកិច្ចចូលកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ នារសៀលថ្ងៃដដែល ៕
ដោយ៖ បុឹម ពិន (រូបភាពឯកសារ)