ភ្នំពេញ៖ បេីយោងតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ ការកសាងសារមន្ទីរសកម្មភាពកំចាត់មីនដែលមានអាគាររូបរាងជាគ្រាប់មីនធំជាងគេបំផុតមួយនៅលេីពិភពលោកយេីងនេះ។
លោក ហេង រតនា បានបញ្ជាក់ទៀតថា អង្គភាពសុីម៉ាក់បន្តខិតខំសំរេចមហ្ឆិតារបស់ខ្លួនតាមរយៈនៃការកៀរគរដៃគូអភិវឌ្ឍន៍ និងបន្តធ្វេីការប្រមែប្រមូលរក្សាទុកភស្តុតាងនូវសំណល់យុទ្ធភណ្ឌពីសង្គ្រាម ដេីម្បីជាមរតកជូនកូនចៅខែ្មរជំនាន់ក្រោយៗទៀតបានសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតនៃសង្គ្រាមវិនាសសកម្មនៅលេីទឹកដីអង្គរដ៏បវរនៃយេីង។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានបញ្ជាក់បន្ថែមថា សំណល់យុទ្ធភណ្ឌពីសង្គ្រាមអាចបន្តសម្លាប់ជីវិតមនុស្សច្រេីនជំនាន់ ប្រសិនជាគ្មានវិធានការបង្ការនិងបោសសំអាតទេនោះ!
បន្ថែមពីនេះ លោក ហេង រតនា បានគូសបញ្ជាក់ថា៖ សំណង់សារមន្ទីរថ្មីស្រឡាងមួយនេះ អាចចេញជារូបរាងឡេីងនាពេលអនាគត ហេីយនៅស្ថានភាពចំពោះមុខ បច្ចុប្បន្ននេះអង្គភាពសុីម៉ាក់ក៏បានរៀបចំតាំងបង្ហាញនូវសម្ភារ គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមដេីម្បីដាក់បង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ នៅទឹកដីនៃឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
ដោយ៖ស តារា