លេចចម្ងល់រឿងថ្ងៃខួបកំណើត ថន តារា គ្មានវត្តមានស្វាមីនៅក្បែរ

ចែករំលែក៖

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជន និងអ្នកសិល្បៈនឹកឆ្ងល់មិនតិចនោះទេក្រោយពីអតីតតារាសម្តែង និងពិធីការិនីអ្នកនាង ថន តារា ដែលជាបងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណា បានបង្ហាញមុខយ៉ាងស្រស់សោភាស្ទើតែមិនគួរឲ្យជឿក្នុងថ្ងៃខួបកើតកាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅនេះ។ នាងបានរៀបចំពិធីជួបជុំបែបលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែមិនមានវត្តមានស្វាមីជនជាតិថៃនៅកៀកកិតជិតនោះឡើយ។
ថន តារា ត្រូវបានគេទម្លាយថានាងបានមករស់នៅកម្ពុជាមួយរយៈធំហើយប៉ុន្តែនាងមិនចូលប្រឡូងក្នុងអាជីពសិល្បៈទេ គឺនាងបានបំពេញការងារជាមន្ត្រីយោធាទៅវិញ។ អ្វីដែលធ្វើឲ្យគេចាប់ភ្លឹកខ្លាំងនោះគឺរូបសម្រស់របស់នាងមានការប្រែប្រួលខ្លាំងមើលស្ទើតែមិនចង់ស្គាល់ រហូតអ្នកក្នុងនិងក្រៅចង្កោមសិល្បៈក្រៅពីការជូនពរនាងថ្ងៃខួបកំណើតគឺមានអ្នកលាន់មាត់ថាសម្រស់នាងពិតជាប្រែប្រួលខ្លួនខុសពីមុនឆ្ងាយពោលគឺកាន់តែក្មេងជាងវ័យនោះ ប៉ុន្តែនាងមិនមានវត្តមានស្វាមីនៅកៀកកិតជិតនោះឡើយរ។
កន្លងទៅនាងលើកឡើងថាវិលមកកម្ពុជានាងធ្លាប់លើកឡើងថាដើម្បីបើកមុខជំនួញមួយនៅក្នុងស្រុកនិងអាចមករស់នៅកម្ពុជារយៈពេលយូរ ។ ប៉ុន្តែការលើកឡើងនេះត្រូវបានគេសង្ស័យថាចំណងស្នេហ៍រវាងនាងនិងបុរសជនជាតិថៃនោះត្រូវបានរង្គោះរង្គើរ ប៉ុន្តែមិនត្រូវបានតារាស្រីរូបនេះបញ្ជាក់លម្អិតឡើយ។ វិលមកទឹកដីកំណើតលើកនេះនាងមិនបានបង្ហាញវត្តមានក្នុងវិស័យសិល្បៈឡើយ ប៉ុន្តែនាងបានបង្ហាញមុខក្នុងនាមជាមន្ត្រីយោធាបម្រើការងារក្នុងក្រសួងការពារជាតិទៅវិញ។ ថ្ងៃចន្ទនេះនាងបានរៀបចំពិធីខួបកំណើតដោយការជួបជុំលក្ខណៈក្រុមគ្រួសារពោរពេញដោយក្តីសុខខ្លាំងហើយក៏បន្តមិនមានវត្តមានស្វាមីនោះដែរ។ ទោះជាយ៉ាងណា សម្រស់នាងហាក់ស្រស់សោភាខ្លាំងមិននឹកស្មាន ។
គួរបញ្ជាក់ដែរថាពិធីការិនី និងតារាសម្តែងស្រី ថន តារាបានរៀបការការជាមួយ លោក ណាវៈរ៉ាត់ យូបំារ៉ុងដែលជាមន្ត្រី និងជាអ្នកជំនួញជនជាតិថៃ វ័យ៥២ឆ្នាំ កាលពីខែមិថុនាឆ្នាំ២០១៦។ ក្រោយពីរៀបការនាងនៅមិនទាន់ទទួលបានតំណក់ឈាមរួមគ្នានៅឡើយ ហើយពេលនេះនាងក៏បានចំណាយពេលមករស់នៅនិងធ្វើការនៅកម្ពុជាវិញក្រោយពីរស់នៅក្នុងប្រទេសថៃជាមួយស្វាមីអស់រយៈពេលជាច្រើនឆ្នាំ៕


ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print