អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៩ ខែកញ្ញា​!​ មានចំនួន ៤៦ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៦៣នាក់​ (បញ្ជូនទៅតុលាការម្នាក់),​ ឃាត់រថយន្ត​ ១៦គ្រឿង​ និងម៉ូតូ​ ១៧គ្រឿង​ និងពិន័យជាប្រាក់​១៥,២០០,០០០រៀល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ​២០២១​។

​លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១៖
ការអនុវត្តវិធានការច្បាប់មានចំនួន ៤៦ ករណី៖​ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៦៣នាក់​ (បញ្ជូនទៅតុលាការ)​ ១នាក់,​ ២.ឃាត់យានយន្ត (រថយន្ត​ ១៦គ្រឿង​ និងម៉ូតូ​ ១៧គ្រឿង),​ និង​៣.ពិន័យជាប្រាក់ ចំនួន ១៥,២០០,០០០រៀល។

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០២១នេះថា៖​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៨៨,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print