ម៉ូតូសណ្តោងរុឺម៉កបើកខ្វះប្រុងប្រយ័ត្នបុកគូទ រថយន្តកែច្នៃមួយគ្រឿងពីក្រោយ របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ឪពុកនិងកូនប្រុសបានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដោយបើកម៉ូតូសណ្តោងរុឺម៉កខ្វះប្រុងប្រយត្ន័បុកគូទរថយន្តកែច្នៃមួយគ្រឿងពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១លើផ្លូវជាតិលេខ១៣ក្រាលកៅស៊ូ
ស្ថិត នៅចំណុច ភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាឪពុកនិងកូនដែលរងរបួសមានឈ្មោះ
ឃួន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករនិងឈ្មោះ ថនវិបុល  កក្កដាអាយុ៣ឆ្នាំ  រស់នៅភូមិ ត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូសណ្តោងរុឺម៉កម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង១H ៩៤៦៤ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តកែច្នៃត្រូវបានស្គាល់ឈ្មោះឃួន ប្រុស  អាយុ ៣៥ឆ្នាំ មុខរបរអ្នកបើកបរ  រស់នៅភូមិថ្នា  ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងក្រោយឃើញសភាពការណ៏មិនស្រួលបានរត់គេចខ្លួនភ្លាមៗ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បាន បើករថយន្តកែច្នៃមួយគ្រឿង ពណ៍ត្រេអ៊ី មិនមានពាក់ស្លាកលេខ ក្នុងពីទិសខាងត្បូងមកជើង លើ
ផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ហើយក៏បាន ឈប់ចតរួចចុះទៅទិញ នំអន្សម ខណ:នោះស្រាប់តែមានម៉ូតូសណ្តោងរុឺម៉កម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង១H ៩៤៦៤បើកស្របទិសគ្នាក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។

ក្រោយមក អ្នករងរបួសឪពុកនិងកូនត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយក មកកាន់មន្ទីពេទ្យខេត្តដើម្បីសង្គ្រោះជីវិត។

ចំណែក វត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រស្រែដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម  សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print