ខេត្តសៀមរាប, នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបសម្រេចបញ្ចប់ការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
រដ្ឋបាលខេត្តសៀមរាបសម្រេច:
ប្រការ១.…ត្រូវបានបញ្ចប់ការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ដែលបានបិទខ្ទប់នៅ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប្រការ២.…សេចក្តីសម្រេចទាំងឡាយរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវទុកជានិរាករណ៍។
ប្រការ៣…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១២ ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធ និងមេឃុំ-ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕
ដោយ, សិលា