នគរបាលខេត្តកំពង់​ចាមបេីកការបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់​ខ្លួន​ជនសង្ស័យបាន៣​នាក់​មុនបុណ្យ​ភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ កម្លាំងជំនាញការិយា​ល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់​ចាម សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងកម្លាំងអធិការ​ដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបេីកកិច្ចសហការប​ង្ក្រាប​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់​ ក្នុងនោះឃាត់​ខ្លួន​ជនសង្ស័យ​បាន​៣នាក់ជា​បន្ត​បន្ទាប់​ និង​ចាប់យក​វត្ថុតាងមួយចំនួនមកចាត់ការតាមច្បាប់​កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ បានឱ្យដឹងថា​ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មកលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ និងដោយមានការសម្របសម្រួល​ការងារពីលោក សុធា ពិសិដ្ឋ ព្រះរាជ​អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកស្នងការបានចាត់​បញ្ជាកម្លាំងបេីក​ កិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ​គ្រឿងញៀនភ្លាមៗ​ ដែល​កិច្ច​សហការ​បង្ក្រាបនោះយើងបានឃាត់​ខ្លួន​ជនសង្ស័យ​ជាបន្តបន្ទាប់​មានដូចខាងក្រោម៖​
១-ឈ្មោះ ម៉ៅ ដានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
២-ឈ្មោះ ហ៊ីម ហាំតាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៣-ឈ្មោះ តក់ វណ្ណា ហៅស្វិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិមាឃ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ចំពោះ​ជនសង្ស័យទាំង៣នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល (អវិជ្ជមានទាំង០៣នាក់) ។​ ក្នុងនោះដកហូតវត្ថុតាងរួមមាន​៖​ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់​(ធំ០២កញ្ចប់)និងទូរស័ព្ទដៃចំនួន០៤គ្រឿង ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print