ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពជា : «ជយោ! ខួបទី ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន»

ចែករំលែក៖

ភ្នំពេញ៖  ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ និងជ្រាលជ្រៅបំផុត ជូនលោក សុី ជិនពីន ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍លើកទី ៧២ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។
សូមបញ្ជាក់ថា, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានលើកឡើងផងដែរថា, ថែរក្សាការពារចំណងមិត្តភាពដ៏ជ្រាលជ្រៅ ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាទទួលបានការលើកកម្ពស់ឥតឈប់ឈរក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ និង ការជំរុញ អភិវឌ្ឍរួម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លា ដល់កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញ ទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិនក្នុង “ដំណើរបញ្ច្រាស” ភាគីចិនបានចាត់បញ្ចូនក្រុមអ្នកជំនាញទប់ស្កាត់ជំងឺវីរុសនិងផ្តល់វ៉ាក់សាំងមកកាន់កម្ពុជាជាអាទិភាព។ កម្មវិធីចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ត្រូវបានអនុវត្តស្ទើរតែគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា៕

...
...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print