ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានចុះអន្តរាគមន៍ពន្លត់ អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង ដែលតាមសមត្ថកិច្ចបានអោយដឹងថាជាករណីចាក់សាំងដុតសម្លាប់ខ្លួនឯងក្នុងផ្ទះ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៧យប់ថ្ងៃទី៣០កញ្ញា២០២១នេះ បណ្តាលស្ត្រីម្នាក់ស្លាប់ក្នុងអគ្គិភយ័នេះ។
សមត្ថកិច្ចឲ្យដឹងបន្ថែមថា ស្ត្រីរងគ្រោះឈ្មោះ កែវ ពៅ អាយុ៦៩ឆ្នាំ ហើយផ្ទះនេះមានទំហំ ៦×១៥ម៉ែត្រ ធ្វើពីឈើ ប្រកស័ង្កសី ឆេះអស់ទាំងស្រុង រួមនិងសម្ភារៈ ទ្រព្យសម្បត្តិមួយចំនួនទៀត។
តាមការបំភ្លឺពីកូនជនរងគ្រោះ ឈ្មោះ លី ក្បក់ ភេទប្រុសបានប្រាប់សមត្ថកិច្ចថា ម្តាយរបស់ខ្លួនបានខឹងខ្លួនចំនួន២ថ្ងៃមកហើយ រួចនៅពេលកើតហេតុខាងលើ គាត់បានចាក់សាំងដុតផ្ទះសម្លាប់ខ្លួនតែម្តង ។
ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
...
ដោយ៖ ឆ្លាម សមុទ្រ