តើធម្មធាតុនៃជីវិតមានអ្វីខ្លះ ?

ចែករំលែក៖

ភ្នំពេញ, បើយោងតាមការដកស្រង់ចាកសៀវភៅ​ សម្បទានគំនិតបានអោយនិយមន័យថា, ធម្មធាតុនៃជីវិត​ រួមមានគឺ៖
ក – ប្រយោជន៍សុខចម្រើនក្នុងជីវិតបច្ចុប្បន្នកើតឡើងដោយសម្បទា ៤ យ៉ាងគឺ៖
១ – ដល់ព្រមដោយសេចក្តីព្យាយាម គឺខំប្រឹងធ្វើការងារតាមនាទីឱ្យបានដិតដល់។
២ – ដល់ព្រមដោយការសិក្សា គឺខំប្រឹងថែទាំ ទុកដាក់នូវទ្រព្យសម្បត្តិ
នូវមុខងារ ដែលខ្លួនរកបានមក ហើយមិនឲ្យបាត់បង់ទៅវិញ។
៣ – ភាពជាមនុស្សចេះរាប់អានមនុស្សគ្នាឯងដោយល្អ
ឬចេះរស់នៅជាមួយមនុស្សផងគ្នាដោយល្អ
ឬចេះធ្វើមនុស្សក្នុងសង្គមឱ្យបានល្អ។
៤ – ភាពជាមនុស្សចេះរៀនរស់នៅស្មើៗគឺចេះសំចៃទ្រព្យ
ចេះសន្តោសក្នុងជីវិតរបស់ខ្លួន។
ខ – ប្រយោជន៍សម្រាប់ផ្តល់វាសនានៃមនុស្ស

ក្នុងអនាគតមាន ៤ យ៉ាងគឺ៖
១ – ដល់ព្រមដោយសទ្ធា គឺមានជំនឿក្នុងកម្មផល និងផលរបស់កម្ម
២ – ដល់ព្រមដោយសីល គឺទុកដាក់ខ្លួនក្នុងមាយាទថ្លៃថ្នូរ
៣ – ដល់ព្រមដោយការបរិច្ចាគ គឺចំណាយទ្រព្យជួយសង្គ្រោះអ្នកដទៃ
៤ – ដល់ព្រមដោយបញ្ញា គឺសិក្សាវិជ្ជានានា ហើយស្រាវជ្រាវវែកញែករកសេចក្តីពិត។
គ – ប្រយោជន៍ព្រះនិព្វានមាន ៤ យ៉ាងគឺ
១ – សេចក្តីពិតនៃទុក្ខ
២ – សេចក្តីពិតនៃហេតុរបស់ខ្លួន
៣ – សេចក្តីពិតនៃគុណធម៌រំដោះទុក្ខ
៤ – សេចក្តីពិតថ្លៃថ្នូររំដោះទុក្ខ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print