យុវជនម្នាក់មានជំងឺសរសៃប្រសាទចងកក្នុងផ្ទះផ្អើលគ្រួសារនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកពិនិត្យសព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប។

សមត្ថកិច្ចនគរបាលបានអោយដឹងថាយុវជនខាងលើមានឈ្មោះនៅ វិចិត្រ អាយុ១៥ឆ្នាំរស់នៅភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប។

បើតាមគ្រួសារបានប្រាប់សមត្ថកិច្ចថាកូនប្រុសរបស់ខ្លួនមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ (សរសៃប្រសាទ) ខណៈទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនបានធូរស្រាលសោះណាមួយមិនចង់ឱ្យឪពុកម្ដាយពិបាកចិត្តទើបគិតខ្លីបែបនេះតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា យុបជនខាងលើ
បានចងកសម្លាប់ខ្លួន ពិតប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ ដោយបានយកខ្សែនីឡុងពណ៏ស ចងនិងធ្នឹមកណ្ដាលផ្ទះ។

សពក្រោយពីសមត្ថកិច្ចធ្វើ កំណត់ហេតុនិង ប្រគល់អោយគ្រូពេទ្យធ្វើតេស្តរកជំងឺកូវីដ១៩ ដោយជាលទ្ធផល អវិជ្ជមាន រួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print