ភ្នំពេញ, លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានថ្លែងថា, ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ ដែលបានល្មើសវិធានការរដ្ឋបាលក្នុងអំឡុងពេលបិទខ្ទប់ បានមកទទួលយកម៉ូតូ និងឡាន ត្រឡប់ទៅវិញ ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបន្តថា, ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តច្បាប់ និងស្តាប់តាមការណែនាំរបស់រដ្ឋបាលខេត្ត ដោយយើងត្រូវរស់នៅតាមបែបគន្លងថ្មី និងត្រូវអនុវត្តឱ្យម៉ត់ចត់នូវវិធានការសុខាភិបាល និងរាជរដ្ឋាភិបាល នូវវិធានការ ៣កុំ ៣ការពារ។
លោកបន្តថា, សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា សូមអរគុណ។
-រៀនរស់ជាមួយកូវីដ-១៩
-រស់នៅតាមបែបគន្លងថ្មី
-ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
-៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
-៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ។
រហូតដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៣២នាក់ (ឆ្លងសហគមន៌: ១៨៧ និង នាំចូល: ៤៥) និងមានជាសះស្បេីយ ៥៥៦នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១២៨៨៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០៣៣៨៣នាក់ និង ស្លាប់ថ្មី ១៧នាក់ សរុបស្លាប់ ២៣៣៦នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2427987 ស្មេីនឹង 142906 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សិលា