ភ្នំពេញ៖ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលទៅតាមវត្តមួយចំនួនគំរាមកំហែងដល់សុខភាពព្រះសង្ឃនិង
គណៈកម្មការវត្ត បានធ្វើឱ្យពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រព្រឹត្តទៅមិនសមប្រកបទៅតាមការចង់បានរបស់ពុទ្ធបរិស័ទក៏ដូចជាព្រះចៅអធិការវត្តនិងគណៈកម្មការវត្តនោះឡើយ ពោលគឺពិធីកាន់បិណ្ឌធ្វើឡើងក្នុងភាពខ្លាចរអា ញញើតញញើមរៀងៗខ្លួន ។
ដើម្បីសម្រាលទុក្ខលំបាកក្នុងវត្តអារាមបង្ការខ្លាចខ្វះចង្ហាន់ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានរៀបចំទេយ្យទានជាច្រើនមុខនាំយកទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២៤ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។
សកម្មភាពមនុស្សធម៌នេះត្រូវបានលោកអភិបាលខណ្ឌចាត់តំណាងឱ្យដឹកយកទេយ្យទានទៅប្រគេនដល់ព្រះសង្ឃដោយផ្ទាល់នៅគ្រប់វត្តទាំងអស់ ដោយក្នុងវត្តនិីមួយៗទទួលបានអង្ករ៤បាវ ទឹកសុទ្ធ១០កេស ទឹកដោះគោ១កេសធំ ស្ករស១បាវ និងថវិកាមួយចំនួនតាមសទ្ធាជ្រះថ្លារបស់ក្រុមការងារនិងមន្ត្រី ៕
ដោយ៖ សណ្តោស