ខេត្តកំពង់ចាម ៖ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ ព្រមទាំងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអាក្សត្នោត ស្រុកស្ទឹងត្រង់ ដើម្បីត្រួតពិនិត្យកសាងសមាជិកគណបក្សប្រជាជនថ្មី និងជំរុញសមាជិកបក្សឲ្យចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ។
លោក លោក ហេង វុទ្ធី បានមានប្រសាសន៍ថា បើបងប្អូនពលរដ្ឋជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នោះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងបានលើកទឹកចិត្តដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងការបន្តកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកបានបន្ថែមថា គម្រោងផែនការអភិវឌ្ឍជាច្រើនទៀត នឹងត្រូវបានផ្តល់ជូនដល់បងប្អូនបន្ថែមលើសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ឋកំពុងទទួលផលកើតចេញពីការរួមចំណែករបស់ក្រុមការងារ ដែលបានគិតគូរនិងដោះស្រាយនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។
លោក ហេង វុទ្ធី ក៏បានផ្តាំផ្ញើដល់ភ្នាក់ងារបក្ស និងប្រធានក្រុមបក្សសូមពិនិត្យមើលសមាជិករបស់ខ្លួន និងនាំគ្នាទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងបរិយាកាសការងារ ក៏ដូចជាការ លើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកបានក្រើនរម្លឹកដល់ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍បោះឆ្នោតដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជានៅតាមការិយាល័យបោះឆ្នោតនីមួយៗត្រូវគោរពច្បាប់ នីតិវិធី និងការណែនាំរបស់ គ.ជ.ប ឱ្យបានត្រឹមត្រូវ ។
លោកបានបញ្ជាក់ប្រាប់ថា តាមរយៈការពិនិត្យបញ្ជីឈ្មោះបក្សរកឃើញសមាជិក មាន៥ករណីដូចជា ៖ ១-អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតចំនួន៤៦នាក់ (ក្នុងនោះអ្នកទើបគ្រប់អាយុ១៨ឆ្នាំមានចំនួន១២នាក់) ; ២-អ្នកផ្លាស់ទីលំនៅចេញមានចំនួន៦២នាក់ ; ៣-អ្នកចំណាកស្រុកក្រៅប្រទេសមានចំនួន៣៩នាក់ (ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោតមានចំនួន២០នាក់) ;អ្នកចំណាកស្រុកក្នុងប្រទេសមានចំនួន១៦នាក់ និងអ្នកស្លាប់មានចំនួន០៣នាក់។
លោក ហេង វុទ្ធី បានបញ្ជាក់រម្លឹកដល់ បងប្អូនថា ក្នុងអាណត្តិ៥ឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយសុខសន្តិភាព ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែល មានសម្តេច ហ៊ុន សែន ជាប្រមុខ។
ក្រោយជួបសំណេះសំណាល និងពិនិត្យ បញ្ជីចប់លោក ហេង វុទ្ធី បានឧបត្ថម្ភថវិការ ជូនដល់សាខាបក្សភូមិគីឡូ៧ ចំនួន៤២ម៉ឺនរៀល ៕
ដោយ ៖ វណ្ណ: