ឃាត់ខ្លួនចោរឆក់បាន២នាក់ទាំងព្រលឹម នៅខណ្ឌដូនពេញ !

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប្រជាការពារបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាចោរឆក់បាន២នាក់ភ្លាមៗ បន្ទាប់ពីជនសង្ស័យទាំងនេះធ្វើសកម្មភាពទាំងព្រលឹម។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលខណ្ឌដូនពេញ។

រដ្ឋបាលខណ្ឌដូនពេញបានបន្តថា នៅព្រឹក​ព្រលឹមថ្ងៃចន្ទ​ ទី៤​ ខែតុលា​ ឆ្នាំ២០២១​នេះចោរឆក់ពីរនាក់ត្រូវបាន
កម្លាំងប្រជាការពារខណ្ឌឃាត់ខ្លួនបានក្រោមការបញ្ជាផ្ទាល់ពី​លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ ហើយក្រោយពីឃាត់ខ្លួនជនល្មេីស​បានហើយ ក្រុមប្រជាការពារខណ្ឌបានប្រគល់ជូនទៅសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល២​ ចាត់ការតាមនិីតិវិធីច្បាប់(ជនល្មេីសធ្វេីសកម្មភាពឆក់ពីភូមិសាស្ត្រផ្សារកណ្តាល២)។
ជនសង្ស័យទាំង២សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ និងបន្តនីតិវិធីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print