តូចចិត្តប្តីលួចមានស្រីថ្មី សម្រេចចិត្តជិះឡំប្រឺតាមកលោតទឹកពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសារតូចចិត្តនឹងប្ដីមានស្រីថ្មីបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនបានសម្រេចឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពាន ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ស្ត្រីខាងលើឈ្មោះ លីម សុភ័ក្ត្រ អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិ ចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា គាត់មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង រហូតមិនចង់រស់នៅតទៅទៀតទេ ពីព្រោះប្តីរបស់គាត់លួចមានស្រីថ្មី ធ្វើឲ្យគាត់គិតខ្លី ក៏ជិះឡំប្រឺតសមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វាទាំងយប់ តែដោយសារគាត់លេបថ្នាំងងុយគេងខ្លាំងពេក ទើបគាត់សម្រេចចិត្តទៅគេងនៅរង្វង់មូល ព្រហ្មមុខបួនសិន ចាំព្រឹកឡើងសឹមទៅសម្លាប់ខ្លួន។ លុះភ្ញាក់ព្រឹកដើរគាត់ក៏ដើរឡើងស្ពានជ្រោយចង្វាបម្រុងលោតទឹក តែត្រូវបានប្រជាពលរដ្ឋជួយចាប់ទាន់ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចនាំស្ត្រីរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាដើម្បីធ្វើការសាកសួរ ណែនាំបន្ថែម រួចទាក់ទងទៅក្រុមគ្រួសារឱ្យមកយកស្ត្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print