ស្លាប់ម្នាក់​របួសស្រាលម្នាក់​ ខណៈជិះម៉ូតូលឿនពេកដល់ផ្លូវកោងមិនបន្ថយល្បឿនជ្រុលទៅបុកខឿនផ្លូវអូសជាង៥០ម៉ែត្រ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន​ ខណៈដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសជាង៥០ម៉ែត្រ​បោកក្បាលស្លាប់ម្នាក់​ របួសស្រាលម្នាក់​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១២​ និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៨​ ខែតុលា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវទំនប់៧០​ ក្បែររង្វង់មូលកួចកាណុង​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។
​ សពជនរងគ្រោះមានឈ្មោះ​ លឹម​ តុលា​ ភេទប្រុស អាយុ១៨ឆ្នាំ​ ស្នាក់នៅម្ដុំបែកចាន​ ក្នុងស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសស្រាល​មានឈ្មោះ​
ផានិត​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ។
​ បេីតាមសម្ដីមិត្តភក្តិជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុ​ ជនរងគ្រោះខាងលេីបានជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ បានឌុបគ្នាចេញពីបឹងកក់​ ក្នុងគោលបំណងទៅខណ្ឌជ្រោយចង្វា ដោយធ្វេីដំណេីរក្នុងល្បឿនលឿន​ រួមទាំងជនរងគ្រោះស្រវឹងស្រាផងនោះ​ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹងដួលអូសជាង៥០ម៉ែត្រ​ បណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនិឹងថ្នល់ស្លាប់ភ្លាមៗ​ និងម្នាក់ទៀតរងរបួសស្រាល​ ។
​ ក្រោយកេីតហេតុ​ ជនរងគ្រោះដែលរបួសស្រាលបានសម្រេចចិត្តឡេីងរថយន្តសាមុយទៅមន្ទីរពេទ្យពិនិត្យខ្លួនប្រាណ​ ។​ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងសាច់ញាតិឱ្យមកទទួលដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី​ ។ រីឯម៉ូតូរបស់ជនរងគ្រោះ​ក៏ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញធ្វេីការវាស់វែងយកទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌ​ រង់ចាំដោះស្រាយនៅពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print