ខេត្តកំពត៖ ក្មេងស្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ដោយសាកសពមានសភាពហើមស្អុយ នៅពីវេលាម៉ោង២រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្បែរមាត់អូរ ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្តកំពត។
តាមការអះអាងរបស់លោកយាយង៉ែត ឈាន់ ត្រូវជាអាណាព្យាបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះជុង ស្រីលក្វណ អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅកន្លែងកើតខាងលើ។
លោកយាយបានបន្តទៀតថា នៅមុខពេលកើតហេតុចៅស្រីរបស់គាត់បានបាត់ខ្លួនតាំងពីម៉ោងប្រហែល១០យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦មកម្ល៉េះហើយមិនដឹងមូលហេតុអ្វីទេ លុះដល់វេលាកើតហេតុខាងលើក៏ស្រាប់តែមានបុរសម្នាក់ឈ្មោះសោម
សំបូរ អាយុ២៥ឆ្នាំ ជាកសិករ រស់នៅភូមិឃុំជាមួយគ្នាបានប្រទះឃើញដេកស្លាប់នៅក្បែរមាត់អូរដោយមិនមានស្លៀកខោអាវនោះទេ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យសាកសពនិងធ្វើកោសល្យវិច្ច័យរួចសន្និដ្ឋានថាអាចជាករណីរំលោភសម្លាប់។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុវណ្ណារ៉ា