ឥណ្ឌាឃុំខ្លួនទាហានចិនដែលឆ្លងដែនខុសច្បាប់ ហើយព្យាយាមបំផ្លិចបំផ្លាញ

ចែករំលែក៖

ទាហានចិនប្រមាណ២០០នាក់ បានឆ្លងព្រំដែន LAC ចូលទៅកាន់ទឹកដីឥណ្ឌាស្ថិតនៅក្នុងស្រុក Tawang រដ្ឋ Arunachal Pradesh ។ ក្រុមទាហានទាំងនោះបានព្យាយាមបំផ្លាញលេណដ្ឋាន(Boongke)របស់ទាហានឥណ្ឌានៅទីនោះ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ទាហានចិនមួយចំនួនក្នុងចំណោម២០០នាក់ត្រូវបានទាហានឥណ្ឌាចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងស្រុក Tawang ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីសប្តាហ៍កន្លងមក ដោយទាហានចិននិងទាហានឥណ្ឌាមានវិវាទនឹងគ្នា បន្ទាប់ពីទាហានចិនឆ្លងចូលព្រំដែនឥណ្ឌា។ ប៉ុន្តែស្ថានភាពក្រោយមកត្រូវបានដោះស្រាយដោយមន្ត្រីយោធាថ្នាក់តំបន់។
មកទល់ពេលនេះកម្លាំងទាហានប្រទេសទាំងពីរមិនទាន់វិភាគអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ។ចំណែកប្រព័ន្ធការពារឬលេណដ្ឋានរបស់ឥណ្ឌាក៏មិនរងការបំផ្លាញនោះដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា តំបន់ព្រំដែនរវាងចិននិឹងឥណ្ឌាមិនទាន់បានបែងចែកឱ្យច្បាស់លាស់នោះទេ។ ដូច្នេះទើបមានភាពខុសគ្នាក្នុងការកត់សម្គាល់ពីព្រំដែន LAC ។
តាមសារព័ត៌មាន News 18 បានផ្សាយថា វិវាទនៅតាមព្រំដែនរវាងមហាអំណាចបរមាណូអាស៊ី មិនមែនជារឿងថ្មីនោះឡើយ។ កាលពីឆ្នាំ២០១៦ មានទាហានចិនប្រមាណ២០០នាក់ក៏បានឆ្លងដែនចូលទៅកាន់ប្រទេសឥណ្ឌាផងដែរ ប៉ុន្តែបានចាកចេញវិញក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ។
ឥណ្ឌានិងចិនមានព្រំដែនជាប់គ្នាប្រវែងជាង៤ពាន់គីឡូម៉ែត្រដែលជាតំបន់មានវិវាទជាច្រើន និងផ្ទុះសង្គ្រាមជាច្រើនលើកមកហើយរវាងប្រទេសទាំងពីរ៕ ដោយ៖សាធី

ឥណ្ឌាបានឃាត់ខ្លួនទាហានចិនដែលព្យាយាមធ្វើអំពើបំផ្លិចបំផ្លាញបន្ទាប់ពីឆ្លងកាត់ព្រំដែន LAC ។ រូបភាព៖PTI

...


ឥណ្ឌាបានឃាត់ខ្លួនទាហានចិនដែលព្យាយាមធ្វើអំពើបំផ្លិចបំផ្លាញបន្ទាប់ពីឆ្លងកាត់ព្រំដែន LAC ។ រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print