មន្ត្រីប៉ូលិសក្រុមតាលីបង់ បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស១០០នាក់ដែរបានស្លាប់និងរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកទៅលើព្រះវិហារនិកាយស៊ី
អុីត ក្នុងទីក្រុង Kuduz នៅល្ងាចថ្ងៃទី៨ខែតុលា ។
សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៨ខែតុលាថា មានសាកសពជាច្រើនត្រូវបានរកឃើញនៅក្រោមគំនរអគារព្រះវិហារដែលបាក់បែក ។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារខាងលើនេះនៅឡើយទេ ។ ប៉ុន្តែក្រុមរដ្ឋអុីស្លាមIS ដែលជាសត្រូវជាមួយក្រុមតាលីបង់ ធ្លាប់បង្កការវាយប្រហារដូចគ្នានេះដែរនាពេលកន្លងមកថ្មីៗនេះ។
ពលរដ្ឋនៅទីក្រុង Kunduz ប្រទេសអាហ្វហ្គានីស្ថាន បានលើកឡើងថា ករណីផ្ទុះខាងលើ កើតឡើងក្នុងពេលដែលសាសនិកអុីស្លាមកំពុងតែធ្វើពិធីបន់ស្រន់ថ្ងៃសុក្រ ដែលជាពិធីសំខាន់រៀងរាល់សប្តាហ៍របស់សាសនាអុីស្លាម។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានឱ្យដឹងថា មកទល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់ពីចំនួនអ្នកស្លាប់និងរបួសនៅឡើយទេ។ ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងទៀតដោយសារតែមានអ្នករងរបួសធ្ងន់ច្រើន៕
ដោយ៖ ធីរីណា
កន្លែងកើតហេតុបន្ទាប់ពីការផ្ទុះនៅថ្ងៃទី ៨ ខែតុលា។
រូបភាព៖AP