លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដាក់កម្លាំងល្បាតតាមឆ្នេរអូរឈើទាលនិងឆ្នេរអូរត្រេះ ដើម្បីរក្សាសុវត្ថិភាពនិងសន្តិសុខជូនភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការណែនាំពីលោក​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ​ បានបញ្ជាឱ្យកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចេញល្បាតតាមឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះលោកស្នងការ ក៏បានលើកឡើងថា បញ្ហាចំពោះមុខដែលយើងកំពុងប្រឈមនោះ គឺជំងឺកូវីដ-១៩ ដែលនៅតែបន្តឆក់យកអាយុជីវិតប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ ដូច្នេះសុំឱ្យមានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយយើងត្រូវរស់នៅតាមបែបគន្លងថ្មី ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព កាត់បន្ថយការជួបជុំ ការលាងសម្អាតដៃជាមួយអាល់កុល, ជែល ,សាប៊ូ ពិតជាមានការចាំបាច់សម្រាប់យើងទាំងអស់គ្នា។

បន្ថែមពីនេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ក៏បានអំពាវនាវ​ឱ្យ​បងប្អូន​អនុវត្តតាមវិធានសុខាភិបាលឱ្យបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ»ឱ្យ​បានទាំងអស់​គ្នា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print