ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យកើតជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋឆេះបំផ្លាញសម្ភារប្រើប្រាស់អស់មួយចំនួន។ហេតុការណ៍នេះ
បានកើតឡើងនៅម៉ោង ៦និង៤០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ២៣៧២ ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សួង សារូ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ ជាមន្ត្រីចូលនិវត្ត ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ ថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ ខូចខាតសម្ភារៈ ឆេះកុំព្យូទ័រ មួយគ្រឿង សម្ភារមួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
នៅក្នុងប្រតិបត្តិការសង្គ្រោះនេះដែរ សមត្ថកិច្ចយើងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប រថយន្តជំនួយមកទីក្រុងជ្រោយចង្វារ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅម៉ោង ៧យប់នាថ្ងៃដដែរ៕
ដោយ៖ ជ្រោយពេជ្រ