សម្តេចតេជោ ហ៊ុនសែន : ខ្ញុំអត់មានសញ្ជាតិបរទេស,គ្មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែ១គត់ គឺជាជម្រើសខាំស្មៅនៅជាមួយប្រជាជនកម្ពុជា»

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងមានប្រសាសន៍ថា, ៖ «ក្មួយៗត្រូវចាំឲ្យច្បាស់ ស្គាល់មុខ ហ៊ុន សែន ឱ្យច្បាស់,ស្គាល់មុខមេដឹកនាំគណបក្សប្រជាជនកម្ពុជាឱ្យច្បាស់, អ្នកទាំងនេះមិនទៅណាចោលប្រជាជន ១ជំនហានទេ ខ្ញុំអត់មានសញ្ជាតិបរទេស,គ្មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែ១គត់ គឺជាជម្រើសខាំស្មៅនៅជាមួយប្រជាជនកម្ពុជា»។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា,ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិង
បញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់
ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិ
ខ្មែរតែមួយ។
សម្តេចបន្តថា, ខ្ញុំបានប្រគល់ការងារជូន លោក កើត រិទ្ធ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាង ច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបាន
បិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិ
ពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា
វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន។
ទីបំផុតរដ្ឋាភិបាលបានពង្រាងច្បាប់ខាងលើនេះដាក់ជូនរដ្ឋសភា និង ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​នៅ​ថ្ងៃ​ចន្ទ​ ទី ១១ ខែតុលា ឆ្នាំ ២០២១។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស ស ស ក) បានលើកឡើងបែបកំប្លែងស្ងួតថា, “សួរដូចឆោត៖ ខិតខំកសាងផ្ទះដ៏ស្អាត តាំងពីឆ្នាំ១៩៧៩ ស្រាប់តែពួកខ្ចាត់ព្រាត់មកពីណា មកទាមទារឱ្យចេញពីផ្ទះ។ សំណួរ៖ តើប្រគល់ផ្ទះឱ្យគេ ឬឱ្យ៣ជើង?”។
សូមបញ្ជាក់ថា,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមគ្គុទេសក៍«បញ្ចប់សង្គ្រាម និង បញ្ចប់ឥទ្ធិពលបរទេស» ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print