ចិន-រុស្ស៊ីអំពាវនាវទប់ស្កាត់ការធ្វើសង្គ្រាមជីវសាស្ត្ររបស់អាមេរិក

ចែករំលែក៖

ចិន និងរុស្ស៊ីបានរួមគ្នាអំពាវនាវឱ្យអាមេរិកគោរពសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីអាវុធជីវសាស្ត្រ ក្នុងពេលដែលបណ្តាប្រទេសមហាអំណាចចោទប្រកាន់គ្នាទៅវិញទៅមកថាមានសកម្មភាពគំរាមកំហែងសន្តិសុខពិភពលោក។

សារព័ត៌មាន South China Morning Post បានផ្សាយថា សកម្មភាពជីវសាស្ត្រយោធារបស់អាមេរិកនិងសម្ពន្ធមិត្តនៅក្រៅប្រទេស បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិរុស្ស៊ី និងចិន ក៏ដូចជាក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងចិនបានលើកឡើងនៅក្នុងសេចក្តីប្រកាសរួមនៅអង្គការសហប្រជាជាតិក្នុងពេលដែលគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកគ្រប់គ្រង់អាវុធតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិ ហាមប្រាមរក្សាទុកនិងផលិតអាវុធជីវសាស្ត្រ។ ការបារម្ភរបស់រុស្ស៊ីនិងចិនកើតឡើងក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមកស្តីពីប្រភពកូវីដ-១៩ ។
ក្រសួងចារកិច្ចអាមេរិកបានបញ្ជាក់កាលពីខែសីហាឆ្នាំ២០២១ថា កូវីដ-១៩ មិនមែនជាអាវុធជីវសាស្ត្រនោះឡើយ ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានរបាយការណ៍ច្បាស់លាស់ថាវីរុសកូវីដ-១៩ មានប្រភពមកពីធម្មជាតិ ឬក៏បែកធ្លាយចេញពីមន្ទីរពិសោធន៍នោះឡើយ។ អាមេរិកនិងចិនបានស្នើឲ្យស្រាវជ្រាវទៅវិញទៅមកនៅមន្ទីរពិសោធន៍ជីវសាស្ត្រ ប៉ុន្តែប្រទេសទាំងពីរមិនអនុញ្ញាតឲ្យស្រាវជ្រាវនៅទីតាំងរបស់ខ្លួននោះឡើយ។
ការបារម្ភរបស់រុស្ស៊ីនិងចិនពីការគំរាមកំហែងដោយអាវុធជីវសាស្ត្រ ក្រោយពេលចិននិងរុស្ស៊ីបានបង្ហាញថាអាមេរិកមានទីតាំងពិសោធន៍ជីវសាស្ត្រយោធា នៅក្រៅប្រទេសដល់ទៅ២០០កន្លែង ហើយរាល់សកម្មភាពនៅក្នុងមន្ទីរពិសោធន៍ទាំងនោះមិនត្រូវបានលាតត្រដាងច្បាស់លាស់នោះឡើយ៕ ដោយសាធី


ប្រភព៖SCMP.

...


រូបថត៖Tân Hoa xã.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print