នារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូជិះលឿនបុកពេញទំហឹងបណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងដែលកំពុងបត់ចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំពីចំហៀងពេញទំហឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង ៤០ នាទីយប់ថ្ងៃទី ១០ខែតុលាឆ្នាំ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ស ពាក់ស្លាកលេខសៀមរាប2B-8688 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈ:នោះក៏មានបុរស២នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥មួយគ្រឿងស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1J-1789ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងរថយន្តផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលរងរបួសអ្នកជិះយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print