ទំនាស់ក្នុងគ្រួសារប្តីស្រវឹងស្រាប្រពន្ធចាក់សម្លាប់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍អូរបែកក្អមកាលពី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ម៉ោង ២១និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីឃាតកម្ម(ចាក់សម្លាប់) បង្កដោយជនសង្ស័យ០១នាក់ជាប្រពន្ធឈ្មោះ ហុន សាហេន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង(គ្មានសារធាតុញៀន) បានយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះជាប្តីឈ្មោះ ហឹម សុភក្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិថ្នា ឃុំក្រួសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ស្លាកស្នាមលើជនរងគ្រោះគឺមានរបួសនៅដើមទ្រូងខាងឆ្វេង) បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

លោកមេប៉ុស្តិ៍អូរបែកក្អមបានប្រាប់ឱ្យដឹងថា៖ ករណីប្រពន្ធចាក់សម្លាប់ប្តីនេះគឺផ្តើមចេញពីរឿងទំនាស់ក្នុងគ្រួសារ។ លោកមេប៉ុស្តិ៍បានបន្តទៀតថា មុនពេលកើតបុរសជាប្តីបានផឹកស្រាស្រវឹងហើយប្រពន្ធបានប្រាប់កុំឲ្យប្តីផឹកស៊ីស្រវឹងខ្លាំងពេកស្ទើរតែរាល់ថ្ងៃដោយពុំគិតគូរជួយរកស៊ី។ ពេលនោះក៏កើតជាជម្លោះប្រតាយប្រតប់គ្នាដោយស្ត្រីជាប្រពន្ធមានកាន់កាំបិតចុងស្រួចមួយ លុះពេលប្រតាយប្រតប់ក៏ធ្វើឱ្យត្រូវបុរសជាប្តីមួយកាំបិតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ជនសង្ស័យត្រូវបានសមត្តកិច្ចឃាត់ខ្លួន ហើយដកហូតកាំបិតចុងស្រួច០១ដើម របស់ជនសង្ស័យដែលប្រើសម្រាប់ធ្វើសកម្មភាព។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print