ស្រាវជ្រាវតាមចាប់ខ្លួនក្មេងទំនើង៦នាក់បង្កការអុកឡុកនិងប្រើហិង្សាបណ្តាលឲ្យរងរបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោកវរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្កការអុកឡុកនៅស្រុកសង្គមថ្មី ឈានដល់ការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងបានចំនួន ០៦នាក់ កាលពីរសៀលថ្ងៃទី១០ ខែតុលានេះ រួច បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការតាមច្បាប់។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកសង្គមថ្មីបានឲ្យដឹងថាកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចទឹកធ្លាក់ក្បាលខ្លា ភ្នំត្បែងមួយ  ស្រុកសង្គមថ្មី ខេត្តព្រះវិហារក្រុមក្មេងទំនើងទាំងនោះ បានធ្វើសកម្មភាពប្រើប្រាស់ដំបងឈើជ្រុង និងដៃវាយទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួស រួចនាំគ្នាគេចខ្លួនបាត់អស់។ក្រោយមកសមត្ថកិច្ចស្រាវជ្រាវដឹងឈានដល់ចាប់ខ្លួនបាន៦នាក់
រួមមាន ៖
១.ឈ្មោះ វៃ គង់ ហៅ ម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ
២.ឈ្មោះ បេង វិច្ឆិកា ហៅ ប៊យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ
៣.ឈ្មោះ ម៉ាន់ ខួច ហៅ ទើប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ
៤. ឈ្មោះ ស៊ូច ឡង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ
៥. ឈ្មោះ ក្រូច តក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ
៦. ឈ្មោះ រិម សេក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ ។ពួកគេរស់នៅភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print