ភ្នំពេញ, លោក ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើយោងតាមព្រះរាជក្រឹត្យព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលអង្គភាព”នគរដ្រេហ្គន” ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
ព្រះរាជក្រឹត្យព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានត្រាស់បង្គាប់,
មាត្រា ១ តែងតាំងមុខតំណែងលោក ជាម ហុីម ជារដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។
មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទេ ៕
...
ដោយ, សុខ ខេមរា