អភិបាលខណ្ឌកំបូល បន្តចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសជំរុញ​ តាមគោលដៅសង្កាត់ទាំង៧​ ក្នុងភូមិសាស្ត្រខណ្ឌចាប់ផ្តេីមនៅព្រឹកថ្ងៃទី១១​ ខែតុលា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីបានចូលរួមពិធីបើកយុទ្ធនាការណ៍ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ)នៅកងពលតូចលេខ៧០ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១​ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានបន្តចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដូសជំរុញ​ តាមគោលដៅសង្កាត់ទាំង៧​ ក្នុងភូមិសាស្ត្រខណ្ឌកំបូល​ ដែលចាប់ផ្តេីមនៅព្រឹកថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២១​ តទៅ។

ឆ្លៀតក្នុងឱកាសនោះ​ លោកអភិបាលខណ្ឌ​ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​ ដែលរសលនៅក្នុងភូមិសាស្ត្រខណ្ឌកំបូលទាំងអស់​ និងដែលបានចាក់វ៉ាក់សាំងដូសទី១​ ដូសទី២​ ពេញលេញកាលពីខែឧសភា​ ឆ្នាំ២០២១​ ដោយកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ​ ក្រសួងការពារជាតិ​ សូមមេត្តារួសរាន់មកចាក់វ៉ាក់សាំងដូសជំរុញ​ ឬដូសទី៣​ ឱ្យ​បានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា​ ចំពោះ​ការចាក់វ៉ាក់សាំងដូសជំរុញ​ ឬដូសទី៣​នេះ ដោយភ្ជាប់ជាមួយប័ណ្ណចាក់វ៉ាក់សាំង​ ឬចុងសន្លឹកប័ណ្ណចាក់វ៉ាក់សាំងលេីកទី១​ លេីកទី២​ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ដេីម្បីចាក់វ៉ាកសាំងនៅទីតាំងតាមបណ្តាសង្កាត់ដែលខ្លួនកំពុងរស់នៅ​ ចាប់ពីថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២១នេះតទៅ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print