ប្រធានសាខាធនាគារABAម្នាក់ស្លាប់ដោយសារគាំងបេះដូងខណៈបើករថយន្តតាមផ្លូវ

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់ដែលគេស្គាល់ថាជាប្រធានសាខាធនាគារABAបានស្លាប់ខណៈដែររូបខ្លួនកំពុងបើកបររថយន្តតាមផ្លូវ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី ខណៈបើករថយន្ត LEXUSមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S-9873 ។
ជនរងគ្រោះខាងលើឈ្មោះ សយ សារុំ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាមូលហេតុដែលជនរងគ្រោះស្លាប់ដោយសារ ជនរងគ្រោះបានគាំងបេះដូង ខណៈបើករថយន្តធ្លាក់ផ្លូវ ។ ខណៈជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print