បេក្ខភាព (តារា)ជាច្រើនចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វីុលីពីននៅក្នុងឆ្នាំ២០២២

ចែករំលែក៖

នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីុលីពីន ឆ្នាំ២០២២ ខាងមុខគឺជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៃបណ្តាបេក្ខភាពដែលមកពីស្ថាប័ន និងវិស័យផ្សេងគ្នា ទាំងសិល្បៈនិងកីឡា។

បណ្តាញព័ត៌មាន CNN បានផ្សាយថា បើទោះបីយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសនេះមិនទាន់ចាប់ផ្តើមនៅឡើយក្តី ក៏ប៉ុន្តែមានសកម្មភាពជាច្រើនកើតឡើងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបេក្ខភាពទាំងនោះជាតារា។
នៅថ្ងៃទី៨ខែតុលាជាពេលវេលាចុងក្រោយបង្អស់សម្រាប់បេក្ខភាពចុះឈ្មោះចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី។ បេក្ខភាពសំខាន់២ដែលលេចមុខនៅពេលនេះ មានកូនប្រុសលោក Ferdinand Marcos គឺលោក Ferdinand “Bongbong” Marcos Jr។
បន្ទាប់មកគឺស្តេចប្រដាល់ដ៏ល្បីល្បាញដែលពិភពលោកទទួលស្គាល់ គឺ ម៉ានី ប៉ាក់គីអាវ។ អនុប្រធានាធិបតី Leni Robredo និងអភិបាលក្រុងម៉ានីលនិងជាតារាសម្តែង Isko Moreno ។

លោក Richard Heydarian សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយហ្វីុលីពីន បានបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានបេក្ខភាពណាមួយលេចធ្លោជាងគេសម្រាប់តំណែងប្រធានាធិបតីនៅឡើយទេ។ ទាំងនេះហើយបានជាគេចាត់ទុកថា ការបោះឆ្នោតប្រធានាធិបតីហ្វីុលីពីនឆ្នាំ២០២២ ជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញ (ដូចការប្រដាល់រហូតដលបញ្ចប់ទឹកទី១២) ទើបអាចដឹងថាភាគីណាមួយមានប្រៀបជាង៕ ដោយសាធី

...


រូបថត៖CNN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print